LOS ANGELES –នៅសល់តិចជាងមួយសប្តាហ៍សម្រាប់ម្ចាស់ផ្ទះ អ្នកជួល អង្គការមិនរកប្រាក់ចំណេញ និងអាជីវកម្មដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃកកាលពីខែមករា ក្នុង Los Angeles County ដើម្បីស្នើសុំជំនួយគ្រោះមហន្តរាយពីសហព័ន្ធ។ ថ្ងៃច័ន្ទ ទី 31 ខែមីនា គឺជាថ្ងៃផុតកំណត់ដើម្បីដាក់ពាក្យស្នើសុំជំនួយគ្រោះមហន្តរាយ FEMA និងឥណទានគ្រោះមហន្តរាយអត្រាការប្រាក់ទាបពី រដ្ខបាលសហរដ្ឋអាមេរិកសម្រាប់អាជីវកម្មតូច (SBA) ។
ពាក្យស្នើសុំជំនួយបុគ្គល FEMA ៖
- តាមរយៈប្រព័ន្ធអនឡាញ DisasterAssistance.gov (ជម្រើសលឿនបំផុត)។
- តាមរយៈកម្មវិធី FEMA App (មាននៅ Apple App Store ឬ Google Play)។
- តាមរយៈលេខទួរស័ព្ទសម្រាប់ជំនួយ 1-800-621-3362 ប្រសិនបើអ្នកប្រើសេវាបញ្ជូនត សូមផ្តល់លេខទូរស័ព្ទរបស់អ្នកមកខាង FEMAសម្រាប់ប្រើប្រាស់សេវាកម្មនោះ។ មានជំនួយសម្រាប់ភាសាជាច្រើន។ លេខទូរស័ព្ទបើកពីថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 4 អង្គរស៍រ ដល់ 10 យប់ ម៉ោងប៉ាស៊ីហ្វិក។
- អញ្ញើញទៅកាន់ មជ្ឈមណ្ឌលស្តារឡើងវិញពីគ្រោះមហន្តរាយ(DRC) ដើម្បីកំណត់ទីតាំង DRC ដែលនៅជិតអ្នក សូមចូលទៅកាន់ DRC Locator
សម្រាប់វីដេអូភាសាសញ្ញាអាមេរិក (ASL) អំពីវិធីដាក់ពាក្យ សូមចូលទៅកាន់ FEMA អាចចូលប្រើបាន: វិធីបីយ៉ាងក្នុងការចុះឈ្មោះសម្រាប់ជំនួយគ្រោះមហន្តរាយរបស់ FEMA។
ដាក់ពាក្យស្នើសុំកម្ចីគ្រោះមហន្តរាយការប្រាក់ទាប SBA៖
- តាមប្រព័ន្ធអនឡាញ sba.gov/disaster.
- នៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ SBA តាមរយៈលេខ 1-800-659-2955។ សម្រាប់មនុស្សថ្លង់ ពិបាកស្តាប់ ឬមានពិការភាពក្នុងការនិយាយ អាចទូរស័ព្ទទៅកាន់លេខ 711 ដើម្បីចូលប្រើសេវាទូរគមនាគមន៍សម្រាប់ការបញ្ចូនបន្ត។
- តាមរយៈអ៊ីមែល DisasterCustomerService@sba.gov, ដែលអ្នកអាចទទួលបានព័ត៌មាន ឬធ្វើការស្នើសុំឯកសារពាក្យស្នើសុំកម្ចី។
- នៅមជ្ឈមណ្ឌលស្តារឡើងវិញពីគ្រោះមហន្តរាយ ឬ មជ្ឈមណ្ឌលស្តារឡើងវិញសម្រាប់អាជីវកម្មដែលលោកអ្នកអាចដាក់ពាក្យសុំដែលបានបញ្ចប់ ឬតំណាង SBA អាចជួយអ្នកក្នុងការដាក់ពាក្យ។ ដើម្បីស្វែងរក BRC ដែលនៅក្បែរអ្នក សូមចូលទៅកាន់ Appointment.sba.gov.
- ការដាក់ពាក្យស្នើសុំឥណទានគ្រោះមហន្តរាយអាចដាក់ស្នើតាមអ៊ីនធឺណិតដោយប្រើ MySBA Loan Portal នៅ https://lending.sba.gov ឬតាមទីតាំងផ្សេងៗដែលបានប្រកាសក្នុងតំបន់។
តាមដាន FEMA តាមអនឡាញនៅលើ X @FEMA ឬ @FEMAEspanol នៅលើទំព័រ Facebook របស់ FEMA ឬ ទំព័រ Espanol និងនៅតាម គណនី YouTube របស់ FEMA។ សម្រាប់ព័ត៌មានអំពីការត្រៀមខ្លួន សូមតាមដាន Ready Campaign នៅលើ X @Ready.gov, នៅលើ Instagram @Ready.gov ឬនៅលើទំព័រ Ready Facebook។
រដ្ឋកាលីហ្វ័រញ៉ាប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈពេលដែលពួកគេស្វែងរកដំណើរការស្តារឡើងវិញ។ សូមចូលទៅកាន់ CA.gov/LAFires សម្រាប់ព័ត៌មានថ្មីៗស្តីពីស្តារឡើងវិញនៃសង្គ្រោះគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដាក់ពាក្យសុំជំនួយ។