តើទឹកម៉ាស៊ីនមានសុវត្ថិភាពសម្រាប់ផឹកបន្ទាប់ពីគ្រោះមហន្តរាយដែរឬទេ?
ទឹកម៉ាស៊ីនអាចមានភាពកខ្វក់ និងមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ ឬផឹកបន្ទាប់ពីមានគ្រោះមហន្តរាយ។
- សូមអនុវត្តតាមនាយកដ្ឋានសុខភាពរដ្ឋ មូលដ្ឋាន ឬកុលសម្ព័ន្ធរបស់អ្នកសម្រាប់ការណែនាំជាក់លាក់ទាក់ទងនឹងការដាំទឹក ឬច្រោះប្រើប្រាស់ទឹកក្នុងតំបន់របស់អ្នក។
- សូមកុំផឹក លាងចាន ដុសធ្មេញ លាងសម្អាតនិងរៀបចំអាហារ លាងដៃ ធ្វើទឹកកក ឬលាយម្សៅទឹកដោះគោជាមួយទឹកដែលអ្នកគិតថា ឬត្រូវបានប្រាប់ថា គឺមិនមានសុវត្ថិភាព។
- ប្រសិនបើទឹកក្នុងតំបន់របស់អ្នកកខ្វក់ សូមប្រើទឹកដប ទឹកដាំ ឬទឹកច្រោះប្រើប្រាស់សម្រាប់ផឹក ចម្អិនអាហារ និងអនាម័យផ្ទាល់ខ្លួន។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់មគ្គុទ្ទេសក៍របស់ទីភ្នាក់ងារការពារបរិស្ថាន (Environmental Protection Agency) ស្តីពីការសម្លាប់មេរោគក្នុងគ្រាអាសន្នសម្រាប់ទឹកស្អាត