តើខ្ញុំដឹងដោយរបៀបណាថាតំបន់របស់ខ្ញុំមានសិទ្ធិទទួលបានជំនួយឬអត់?

សេចក្តីប្រកាសគ្រោះមហន្តរាយ ធ្វើការកំណត់ថាតំបន់ណាខ្លះដែលមានសិទ្ធិទទួលបានជំនួយពីសហព័ន្ធ។ ដើម្បីមើលថាតើតំបន់របស់អ្នកត្រូវបានប្រកាស៖

  1. ចូលទៅកាន់  DisasterAssistance.gov
  2. បញ្ចូលទីក្រុង ឬលេខកូដតំបន់របស់អ្នកទៅក្នុង ប្រអប់រកមើល
  3. ស្វែងរកខោនធី/ខណ្ឌរបស់អ្នកនៅក្រោម "ខោនធីដែលបានប្រកាស"។

ពាក្យស្នើសុំជំនួយគ្រោះមហន្តរាយ FEMA ជាធម្មតាត្រូវបានទទួលយកសម្រាប់រយៈពេល 60 ថ្ងៃគិតចាប់ពីថ្ងៃប្រកាសគ្រោះមហន្តរាយ ប៉ុន្តែថ្ងៃផុតកំណត់នៃពាក្យស្នើសុំអាចត្រូវបានពន្យារពេលបន្ថែមទៀតនៅក្នុងគ្រោះមហន្តរាយមួយចំនួន។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ